បង្រ្កាបល្បែងស៊ីសង ជល់មាន់ តាមអនឡាញ ឃាត់ខ្លួនអ្នកលេង៧នាក់

ខេត្តពោធិ៍សាត់៖មនុស្សចំនួន៧នាក់ត្រូវបានឃាត់ខ្លួន ករណីលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ។ ហេតុការន៍នេះធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនា ម្សិលមិញនៅចំណុចផ្ទះរបស់ឈ្មោះអ៊ុក សុធា ហៅពយភេទប្រុសអាយុ៣៧ឆ្នាំ ប្រពន្ឋឈ្មោះសុខ បូណាវីត អាយុ៤១ឆ្នាំ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយនគរបាលស្រុកបាកាន សហការ ជាមួយកម្លាំងនគរបាលខេត្តដឹកនាំដោយលោក កាំង កុសល់ ស្នងការរង និងជាជំនួយការ ស ថេង  ស្នងការនគរបាលខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកបាកាន លោកនាង វុធ បានឲ្យដឹងថា ការបង្ក្រាបនេះ ឃាត់មនុស្សចំនួន ០៧ស្រី០១នាក់៖ ១.ឈ្មោះសុខ បូណាវីត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិខ្មារឃុំស្នាមព្រះ ស្រុកបាកាន(ម្ចាស់ទីតាំង)២.ឈ្មោះស្វាយ ឌឿន អាយុ៥៨ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ

៣.ឈ្មោះក្រែង សុខាអាយុ៥៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ

៤.ឈ្មោះយាន ជុំ អាយុ៦៣ភេទប្រុស រស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ

៥.ឈ្មោះតេវ ចាន់ថន អាយុ៣៧ឆ្នាំភេទប្រុស រស់នៅភូមិក្រោលក្របីឃុំត្រពាំងជង

៦.ឈ្មោះឈឹម ចាន់សុវណ្ណារ៉ា អាយុ៣៩ ភេទប្រុសរស់នៅភូមិក្រោលក្របីឃុំត្រពាំងជង

៧.ឈ្មោះសុខ វឿន អាយុ៥៨ភេទប្រុសរស់នៅភូមិស្តុកស្វាយឃុំស្នាមព្រះ និងម៉ូតូ៧គ្រឿង។

ចំពោះមនុស្សនិងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការទៅតាមនីតវិធី៕SRP