ខេត្តត្បូងឃ្មុំ៖នគរបាលរដ្ឋបាល សេដា នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង)មួយកន្លែង ស្ថិតនៅចំណុចភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយចាប់បាន ផ្ទាំងហាន់តោមួយផ្ទាំង កាតាបពណ៌ខ្មៅចំនួន០១ ក្នុងកាតាប មានកូនសោរម៉ូតូចំនួន ០២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មួយសន្លឹកឈ្មោះ អូត មាង ភេទប្រុស និងស្បែកជើងចំនួន ០៥គូរ។
ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំម្សិលមិញ ខណៈពេលកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ ធ្វើឲ្យអ្នកលេងល្បែងឃើញពីងាយក៏រត់ជែកជើងគ្នាអស់។
វត្ថុតាងខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីចាត់ការតាមនីតិវិធី៕SRP