លោក អ៊ុន ចាន់ដា ពិនិត្យមណ្ឌលចក្តាឡីស័ក ដេីម្បី បង្កើន លទ្ធភាព ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺ កូវីដ-១៩

លោក អ៊ុន  ចាន់ដា  ពិនិត្យមណ្ឌលចក្តាឡីស័ក ដេីម្បី បង្កើន លទ្ធភាព ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺ កូវីដ-១៩

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ព្រឹកមិញនេះ បានដឹកនាំមន្ត្រីជំនាញ ក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បី ធ្វើការ សាកសួរ សុខទុក្ខ និង ស្នើ ដល់ ពលករចំណូលស្រុក ក៏ដូចជា ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ឲ្យ ចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដេីម្បី បង្កើន លទ្ធភាព ការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល គួរឲ្យ ព្រួយបារម្ភនេះ។

លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ពលករ ចំណូលស្រុក ត្រឡប់មកពីប្រទេសថៃ ក៏ដូចជា ប្រជាពលរដ្ឋ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលបានយកមកធ្វើចត្តាឡីស័ក ធ្វើយ៉ាងណា ត្រូវ តាមដានសុខភាពជាប្រចាំ បេី មាន បញ្ហា សុខភាព មិន ស្រួល គឺត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែល កំពុង ប្រចាំការនៅទីនេះ ជាបន្ទាន់ ដេីម្បី ឲ្យ ក្រុម ការងារ ជួយ អន្តរាគមន៍ ទាន់ពេលវេលា ។

អភិបាលខេត្ត ក៏បានផ្តាំផ្ញេីដល់អ្នកពាក់ព័ន្ធទាំងអស់ សូម អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួន ទៅ តាម ប្រសាសន៍ ណែនាំ របស់សម្តេចហ៊ុន សែន ក៏ ដូច ជា ក្រសួង សុខាភិបាល នូវវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ផងដែរ ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរ ខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន២ទីតាំង ក្នុងក្រុងកំពង់ចាម។ ក្នុងនោះនៅសណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ស្មើនឹង ១៤២គ្រែ និង នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន ចំនួន ៣អាគារធំៗ និងមា ចំនួន ៨៩បន្ទប់ ស្មើនឹង៤៤៣គ្រែ។ ចំពោះ ពលករ និង អ្នក ពាក់ព័ន្ធ ដែលកំពុងធ្វេីចក្តាឡឺស័ក នៅគរុកោសល្យភូមិភាគខេត្តមានចំនួន៣៨៦នាក់ ប៉ុន្តែ គិតត្រឹមថ្ងៃ១២នេះ ត្រូវក្រុមគ្រូពេទ្យពេទ្យអនុញ្ញាត្តឲ្យ ត្រឡប់ ទៅ ផ្ទះ វិញ ខណៈ ពួកគាត់ពុំមានវិជ្ជមានកូវីដ១៩ ៕SRP