លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផាយ៉ា៖ «សហគ្រិនភាព : រៀនជាប្រចាំ ឬគល់ជោគជ័យ»

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផាយ៉ា៖ «សហគ្រិនភាព : រៀនជាប្រចាំ ឬគល់ជោគជ័យ»

ខេត្តសៀមរាប៖នៅក្នុងលោកយើងនេះគ្មានអ្នកណាមួយ កើតមកហើយភ្ជាប់មកជាមួយជំនាញទំនាក់ទំនងឡើយ។

ចំពោះអ្នកពូកែទំនាក់ទំនង ” ពួកគាត់ពូកែ ពីព្រោះពួកគាត់រៀនកែលម្អឲ្យមានគុណភាព ទំនាក់ទំនងប្រសើរឡើងៗ ” ពួកគាត់យល់អំពីហេតុផល នៃការអភិវឌ្ឍខ្លួនឯង។

” ហេតុអ្វីទើបពួកគាត់មាន ជំនាញទំនាក់ទំនង ?”

# ចម្លើយ : អនុវត្តន៍បានច្រើន និងរៀនបានច្រើន ។

ដូច្នេះហើយអ្នកពូកែទំនាក់ទំនងគឺតែងតែយល់អ្នកណាដែលអាចយល់អំពីតម្លៃនៃភាពទំនាក់ទំនងជាមួយខ្លួន ឬយល់អំពីហេតុផលនិមួយៗ ដែលបានកើតឡើង។

ក្នុងពិភពធ្វើជំនួញ អ្នកត្រូវតែចេះភាពទំនាក់ទំនង ពីព្រោះទំនាក់ទំនង គឺជាការតភ្ជាប់រវាងមនុស្សជាមួយ និងមនុស្ស ហើយរវាងមនុស្សជាមួយនិងផលិតផល។

មានសំនួរមួយចំនួនដើម្បីឲ្យលោកកធ្វើការពិចារណាដូចខាងក្រោមនេះ

* តើអ្នកអាចចងចាំបានទេនៅក្នុងជីវិតរបស់អ្នកមកដល់ថ្ងៃនេះ តើអ្នកសម្រេចចិត្តឈប់រាប់អានគេ ប៉ុន្មាននាក់ហើយ ? តើនោះមកពីមូលហេតុអ្វី ?

ប្រហែលជាអ្នកមិនចង់និយាយរកពួកគេទៀត ឬ ក៏មិនចង់ជួបមុខពួកគេ ដោយយោងទៅតាមហេតុផលណាមួយនោះ ប៉ុន្តែទុកអស់នោះប្រហែលជា ចេញមកពីហេតុផលផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ដោយយោងតាមសភាពការសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដោយសារជម្ងឺរាតត្បាត Covid-19 អាត្រាភាពក្រីក្របានកើនឡើង ភាពមិនចុះសំរុងគ្នាក្នុងគ្រួសារនិងក្នុងពិភពលោកបានកើនឡើងជារៀងរាល់ថ្ងៃផងដែរ ទាំងនោះដោយសារតែខ្វះតុល្យភាពការស្ដាប់និងការនិយាយ។

” ភាពមិនចុះសំរុងគ្នាកើតឡើង នៅពេលដែលពួកគេបានធ្វើឲ្យធ្លាក់ចុះនៃតម្លៃក្នុងការស្តាប់គ្នាទៅវិញទៅមក ” ប្រសិនបើអ្នកព្យាយាមនិយាយ ឬ ពន្យល់ អ្នកនឹងបាត់បង់ការយកចិត្តទុកដាក់ចំពោះការស្ដាប់” ប៉ុន្តែជីវិតរបស់មនុស្សខ្លីណាស់ អ្នកមិនគួរចំណាយពេលដើម្បី ពន្យល់ដល់អ្នកដែលមិនចង់ស្ដាប់ឡើយ ” ម្យ៉ាងវិញទៀតអ្នកប្រហែលជាយល់ហើយថា មនុស្សចង់ស្ដាប់តែអ្វីដែលគេចង់តែប៉ុណ្ណោះ ។

១. ប្រកាន់យកការស្តាប់ហើយពិចារណាឲ្យបានច្រើន:

” ជំនាញស្ដាប់គឺជាទម្លាប់ ដែលអ្នកអាចធ្វើបាន ”

អ្នកដែលមានទំនាក់ទំនងល្អពួកគាត់មិនមែនពូកែនិយាយច្រើន ឬ និយាយដើម្បីបញ្ជាក់ថាខ្លួនអ្នកចេះ ឬ ខ្លួនជាអ្នកខ្លាំងជាងអ្នកដទៃឡើយ ពីព្រោះពួកគាត់យល់ថាមានតែ ការស្ដាប់ប៉ុណ្ណោះទើបធ្វើឲ្យពួកគាត់យល់អំពីហេតុផល ក្នុងជំនួបទំនាក់ទំនង “សូមធ្វើជាអ្នកស្តាប់ដើម្បី ដើម្បីឲ្យមានការយល់ប្រាកដប្រសើរជាងស្តាប់ដើម្បីរង់ចំាឱកាស ដើម្បីនិយាយតបតការពារខ្លួន។

២. ប្រកាន់ឲ្យមានតុល្យភាពក្នុងការទំនាក់ទំនង:

” ការសន្ទនាល្អ គឺជាការសន្ទនាដែលមានតុល្យភាពរវាងអ្នកនិយាយដឹងអ្នកស្ដាប់ ”

នៅក្នុងអង្គភាព ឬ សង្គមគ្រួសារមេដឹកនាំមានការងារដ៏ធំមួយចំពោះការបង្កើតឲ្យមានតុល្យភាពឲ្យសមាជិករបស់ខ្លួនរៀនពីគ្នាទៅវិញទៅមកពោល គឺពួកគេចេះស្តាប់គ្នានិងគោរពគ្នាទៅវិញទៅមក។

ប្រសិនបើភាគីម្ខាងចេះតែនិយាយហើយភាគីម្ខាងទៀតចេះតែស្តាប់នោះមិនមែនជាបរិយាកាសទំនាក់ទំនងឡើយ។

៣. ទទួលយកការពិត: ” Accept the reality ”

” មនុស្សជឿនូវការពិត ជាជាងសម្ដី នោះមានន័យថាពួកគេជឿលើសកម្មភាពនិងលទ្ធផល ឬក៏សកម្មភាពល្អសម្រាប់ពួកគេ ”

នៅក្នុងដំណើរជីវិតមនុស្សម្នាក់ៗ មានលក្ខណៈអតចរិកផ្សេងៗគ្នាទៅតាមកម្រិតនៃបុគ្គលនីមួយៗ ទាំងអស់នោះជារឿងពិតដែលត្រូវតែទទួលស្គាល់ ទៅលើសកម្មភាពនិងលទ្ធផលដែលពួកគេបានធ្វើនៅក្នុងកម្រិតណាមួយដែលអ្នកគួរតែកត់សម្គាល់ ទោះបីជាពួកគេអាចគិតផ្ទុយ ពីអ្នកលទ្ធផលផ្ទុយពីអ្នក

ប៉ុន្តែពួកគេនៅតែមានផ្នែកណាមួយ សម្រាប់បើកផ្លូវទំនាក់ទំនងជាមួយមិត្តភាព ឬ ហេតុផលការងារណាមួយ នៅថ្ងៃក្រោយ ពីព្រោះផែនដីតូចណាស់ គង់មានថ្ងៃណាមួយនឹងជួបគ្នា។

សូមកុំព្យាយាមកែប្រែមនុស្សឲ្យដូចអ្នកចង់បានតាមតែពាក្យសម្ដីរបស់អ្នក “ពួកគេអាចកែប្រសិនបើអ្នកកែខ្លួនឯងជាមុនសិន ” វាពិតជាលំបាកខ្លាំងប្រសិនបើអ្នកកាន់កែវស្រា ហើយប្រាប់អ្នកដទៃទៀតកុំឲ្យផឹកស្រានោះ ។

៤. សូមកុំវិនិច្ឆ័យចេញពីគំនិតអ្នក:

” Avoid judgment and personal comparison”

គំនិតខ្លួនឯង ឬការវិនិច្ឆ័យគឺសម្រាប់តែពាក្យចុងក្រោយ ” Saying Good Bey ” នៃទំនាក់ទំនងតែប៉ុណ្ណោះជំនួសមកវិញអ្នកអាចបង្ហាញអ្វីដែលជាផលប្រយោជន៍ចេញពីភាពទំនាក់ទំនងនៅក្នុងកម្រិតណាមួយ នៅក្នុងលោកនេះ គ្មានអ្វីដែលអត់ប្រយោជន៍ឡើយ ប្រសិនបើយើងមើលគ្រប់ជ្រុងជ្រោយនោះ។

៥. រក្សាបច្ចុប្បន្នភាព: ” Keep the moment alive ”

ការរៀបចំចិត្តគំនិតនិងស្មារតីឲ្យនៅជាប់ខ្លួនក្នុងពេលទំនាក់ទំនង គឺជាឬសគល់នៃការយកចិត្តទុកដាក់ទៅលើតម្លៃនៃភាគីម្ខាងទៀត ពីព្រោះអ្វីដែលជួប ” គឺបច្ចុប្បន្នដែលបង្កើតឲ្យមានគុណភាព ទំនាក់ទំនង ” សរុបរួមមក អ្វីទាំងអស់កើតឡើងដូចការរៀន រៀនអភិវឌ្ឍខ្លួន រៀនពីមនុស្សជុំវិញខ្លួន រៀនតាមរយៈការអាន រៀនគ្រប់ទីកន្លែង៕

និពន្ធដោយ លោក : សឿន តុលា

ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)