ចុះបង្ក្រាបល្បែងខុសច្បាប់ ចាប់បានបៀរ១ហ៊ូរ នឹងកៅអី២ អ្នកលេងរត់អស់

ចុះបង្ក្រាបល្បែងខុសច្បាប់ ចាប់បានបៀរ១ហ៊ូរ នឹងកៅអី២ អ្នកលេងរត់អស់

ខេត្តត្បូងឃ្មុំ៖នគរបាលប៉ុស្ដិ៍សួងបានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ លេងបៀរ ដោយបានរឹបអូសបាន កៅអីចំនួន២ នឹងបៀរ១ហ៊ូរ។ ចំណែកអ្នកលេងល្បែងខុសច្បាប់ បានរត់ជែកជើង គេចខ្លួនបាត់អស់។

ការបង្ក្រាបនេះធ្វើឡើង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញសិ្ថតនៅចំណុចផ្ទះឈ្មោះ ផឹម សុធារី ភេទស្រី អាយុ៣៣ឆ្នាំ ភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាល ក៏បានធ្វើការអប់រំណែនាំ ចំពោះម្ចាស់ផ្ទះខាងលើ ដើម្បីបញ្ឈប់ការផ្តល់ទីកន្លែង ឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត។បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសួង ដើម្បីចាត់ការតាមនីតិវិធី៕SRP