្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១នេះ បានបង្ហាញលទ្ធផល ការដោះស្រាយមតិ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក
ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្ដេចស ខេង បានលើកឡើងថា៖ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងាររបស់ក្រុមការងារតាមដាន អំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ។
លទ្ធផលនៃរបាយការណ៍ ខាងក្រោមបានបង្ហាញពីការខិតខំប្រឹងប្រែងនិងកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និង ឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ។
ជាថ្មីម្តងទៀតខ្ញុំ ក៏សូមថ្លែងអំណរគុណ ព្រមទាំងសូមលើកទឹកចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងបន្តទៀត៕SRP

