អគ្គីភ័យបំផ្លាញផ្ទះ១ខ្នង នឹងទ្រព្យសម្បត្តិទាំងស្រុង នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិ ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង១៨ និង៣០នាទីស្ថិតនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម។

សមត្ថកិច្ចបានបន្ដថាម្ចាស់ផ្ទះ ឈ្មោះ សឿន ណាង ភេទប្រុស អាយុ៥១ឆ្នាំ ប្រពន្ធ ឈ្មោះគាន ចាន់ណា អាយុ៤៩ ឆ្នាំ។

ករណីនេះ ត្រូវបាន លោកប៊ិន ឡាដា អភិបាលស្រុក ដឹកនាំសហការី រួមជាមួយ កងម្លាំងទាំង៣ ជួយពន្លត់ផងដែរ។ ទោះជាយ៉ាងណាអគ្គីភ័យនេះ បណ្ដាលឲ្យបាត់បង់ ដូចជា៖ ផ្ទះធ្វើពី ឈើប្រក់ក្បឿងជញ្ជាំងក្តារ ទំហំ ០៦ម×១០មសង់ខ្ពស់ពីដី ចំនួន០១ខ្នង និង ប្រាក់រៀលចំនួន២លានរៀលជាង ស្រូវ ចំនួន ២៥០០ គ.ក្រ ម៉ាសុីនស្រូវ ចំនួន០១គ្រឿង ទូរឈើចំនួន០១, ទូរកញ្ចក់០២ ,ខោអាវ និងសម្ភារមួយចំនួន។មូលហេតុបណ្ដាមកពីការ ឆ្លងចរន្តអគ្គីសនី៕SRP