ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ក្នុងករណីពីរផ្សេងគ្នា។
សមត្ថកិច្ចស្រុកអង្គរជុំបានដឹងថា ករណីទី១បានកើតឡើង នៅវេលាម៉ោង១៤និង៤០នាទីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិគោកភ្នៅ ឃុំគោកដូង។
ជនរងគ្រោះឈ្មោះ ប្លោក ស្នា អាយុ៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេរី២០២០ពាក់ស្លាកលេខ1AE 1579 សៀមរាប ដួលដោយខ្លួនឯង រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់)។ មូលហេតុ ស្រវឹងស្រា។
ករណីទី២នៅវេលាម៉ោង15និង30 នាទីថ្ងៃទី09 ខែមីនា ឆ្នាំ2021លើកំណាត់ផ្លូហាយវ៉េស្ថិតក្នុងភូមិតានី ឃំុរុនតាឯក ស្រុកបន្ទាយស្រី។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ ឈ្មោះ ហ៊ន់ ភក់ អាយុ46 ឆ្នាំ ទីលំនៅ ភូមិ ព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ2019 ពាក់ស្លាកលេខសៀមរាប1×5079 ដួលដោយខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនគរបាលរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃំុរុនតាឯក៕SRP

