សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

ខេត្តព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត មួយកន្លែងស្ថិតនៅភូមិ ភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចព្រះវិហារចុះបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយមន្ត្រីព្រៃឈើ និងសហការជាមួយនាយកដ្ឋានប្រឆាំងចារកម្មក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួល ពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ឈើធ្នង់បេង កកោះ ឈើកែច្នៃ ម៉ូទ័រខាត ជាច្រើនទៀត។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តខេត្តព្រះវិហារ បានថ្លែងប្រាប់សារព័ត៌មានថា វត្ថុតាង ខាងលើ នឹងយកមករក្សាទុក នៅរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP