លោកឧកញ៉ា សៀង ណាំ នឹងម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ បរិច្ចាគថវិកា ២ម៉ឺន$ ជូន​រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩

0

ខេត្តសៀមរាប៖លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ និងលោក ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ ក៏បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ប្រគល់ជូន​រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ តាមរយៈលោក ទៀ សីហា អភិបាល អភិបាលខេត្តសៀមរាប។

ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋ ក្នុងខេត្ត និងក្នុងនាម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកឧកញ៉ា ង៉ូវ សៀមឈុន ដែលជានិច្ចកាល ឯកឧត្តម តែងតែចូលរួមរាល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប៕SRP