ម៉ូតូបុកគោយន្តកន្ត្រៃ ស្លាប់ម្នាក់ ភ្លាមៗ នៅស្រុកជីក្រែង

0

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសក្នុងដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះ រវាងម៉ូតូម៉ាក EXCITER

ពណ៌លឿង គ្មានស្លាកលេខ ( ទិសដៅពីកេីតទៅលិច ) បានបេីកបុកគោយន្តកន្រ្តៃពីក្រោយ ទិសដៅស្របគ្នាបណ្តាលអោយស្លាប់ម្នាក់ និងរបួសម្នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ

ទី១ ឈ្មោះ ជា ដា ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូស្លាប់

ទី២ ឈ្មោះ ពៃ នុយ ភេទប្រុស អាយុ១៥ឆ្នាំទីលំនៅភូមិ ស្វាយតាដោក ឃុំអន្លង់សំណរស្រុកជីក្រែង (អ្នករួមដំណេីររបួសស្រាល។ចំណែកអ្នកបេីកបរគោយន្តកន្រ្តៃបានបេីកគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងយកវត្ថុតាង យកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីលក ដើម្បីរងចាំការដោះស្រាយ៕SRP