ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

0

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាល ព្រហ្មទណ្ឌ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ជាមួយការិយាល័យ ជំនាញ ទាំងបី និងអធិការដ្ឋាន នគរបាល ក្រុងសៀមរាប ដើម្បី ដាក់ផែនការ ពង្រឹងបន្ថែម ការបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានថ្លែងអំណរអរគុណ ចំពោះកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ជានាយការិយាល័យ និងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលក្រុងសៀមរាប ដែលបានសហការ គ្នាធ្វើការបង្ក្រាប បានមុខសញ្ញាលួចកាច់សោរកម៉ូតូ ម្នាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ៕SRP