ក្រោយឃើញ សារពលរដ្ឋ «ស្នងការខេត្តបាត់ដំបង បញ្ជាឱ្យមន្រ្តីនរបាល ចុះទៅដោះស្រាយភ្លាមៗ»

ខេត្តបាត់ដំបង៖លោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង
បានបញ្ជា ឲ្យអធិការនគរបាលស្រុកបវេល ចុះទៅដោះស្រាយភ្លាមៗ បន្ទាប់ពីទទួលបានសាររបស់ពលរដ្ឋ សម្ដែងនូវក្ដីព្រួយបារម្ភទាក់ទងនឹងសន្តិសុខនៅតាមមូលដ្ឋាន។
ការបញ្ជារបស់មេប៉ូលិសខេត្តបាត់ដំបងនេះ នៅមុននេះបន្តិចថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០​ បន្ទាប់​ពីទទួលបាននូវខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកឈ្មោះ​ ជា​ ផាន់​ ដែលជាប្រជាពលរដ្ឋនៅស្រុកបវេល​ ខេត្តបាត់ដំបង​ សម្តែងក្តីបារម្ភចំពោះសក​ម្មភាពសន្តិសុខក្នុងមូលដ្ឋានរបស់ពួកគាត់។

សូមបញ្ជាក់ថានៅពេលសាកសួរពលរដ្ឋ លេីបញ្ហានេះ គាត់បានបង្ហាញក្តីបារម្ភថា នាប៉ុន្មានថ្ងៃ​នេះគាត់កត់សម្គាល់ឃេីញ​ មនុស្សប្លែកៗចូល​ ក្នុងផ្សារដែលគាត់លក់ដូរនៅទីនោះ​ តែមិនទាន់មានសកម្មភាព ល្មេីសអ្វីនៅឡេីយនោះទេ និងម៉្យាងដោយបានកត់សម្គាល់ថា​ ប៉ុន្មានថ្ងៃនេះ​ មាន​​ករ​ណី(ចោរលួច) ម៉ូតូសេរីទំនេីប
នៅទីប្រជុំជនផ្សារផង ទេីបបង្កទៅជាក្តីបារម្ភបែបនេះ។

សូមជម្រាបថាក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ នៅតែបន្តអំពាវនាវ ចំពោះប្រជាពលរដ្ឋទូទៅ សូមលោកមេត្តាប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ និងជាប់ជាប្រចាំផង ចំពោះទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន ការធ្វេសប្រហែសដោយខ្វះការប្រុង​ប្រយ័ត្ន​ ក្នុងពេលណាមួយគឺជាឱកាសល្អដល់ជនល្មេីសធ្វេី​សកម្មភាពបានភ្លាម​។ ជាមួយនេះសូមបន្តចូលរួមសហការណ៍ ផ្តល់ព័ត៌មានភ្លាមៗតាមលេខទូរស័ព្ទដែលបានចែកជូន ឬបានផ្សព្វផ្សាយ កន្លងទៅ ដល់សមត្ថកិច្ចដេីម្បី អន្តរាគមន៍ បានទាន់ពេលវេលា៕SRP