ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្ងៃទី ០៦ ខែ វិច្ឆិកា ម្សិលមិញ បានចែក
ពូជស្រូវសែនក្រអូបចំនួន២៤តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន ២៤០គ្រួសារ ក្នុងស្រុកចំនួន២ គឺ ស្រុកសូទ្រនិគមចំនួន ១២០គ្រួសារ ស្រុកជីក្រែង ១២០ គ្រួសារ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរបានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប ១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មន ប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤ គ្រួសារ។ ចំពោះស្រុកដែលទទួលបានស្រូវពូជពេលនេះ ក្នុងនោះដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសូទ្រនិគម ចំនួន ៤៤៨ ហិកតា មាន ៣ឃុំ ស្មើ៧ភូមិ មាន៧២៣គ្រួសារ ខូតខាតទាំងស្រុង ២០៣ហិកតា ស្មើ ៤១៤គ្រួសារ។ ,ស្រុកជីក្រែងប៉ះពាល់ ៤ឃុំ មាន ២៨ភូមិ ស្មើ៣២៤គ្រួសារ លើផ្ទៃដី ៣២៤ ហិចតា ខូតខាតទាំងស្រុង ២៨១ហិចតា ស្មើ៣២៤គ្រួសារ៕SRP