លោកសុខ លូ៖ «កំពង់ធំ ខ្ញុំពេញចិត្តនឹងបម្រើអ្នក»

លោកសុខ លូ៖ «កំពង់ធំ ខ្ញុំពេញចិត្តនឹងបម្រើអ្នក»

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានអះអាងថា៖ជាកិច្ចតបស្នង ខ្ញុំបាទសន្យាថានឹងបន្តរួមគ្នាជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញដឹកនាំពីសម្តេចតេជោ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងខេត្ត ព្រមទាំងកសាងអភិវឌ្ឍ ខេត្តកំពង់ធំ​អោយមានការរីកចម្រើនបន្ថែម ទៀតក្រោមម្លប់សន្តិភាព…..

លោកសុខ លូ បានបញ្ជាក់ថា៖ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនទាំងអស់ ដែលបានស្រឡាញ់រាប់អានរូបខ្ញុំ និងអបអរសាទរ ដែលខ្ញុំបាទបានទទួលការ ទុកចិត្តអោយបន្ត តំណែងជាអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ អាណត្តិទី២ក្នុងដែនសមត្ថកិច្ចដដែល

«កំពង់ធំ ខ្ញុំពេញចិត្តនឹងបម្រើអ្នក»

ខ្ញុំ❤️ខេត្តកំពង់ធំ

សូមជម្រាប៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ធំ សម្រាប់អាណត្តិទី ២ ក្នុងដែនដីសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបានចុះនៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ ២០២០។ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ធំ បានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃការអភិវឌ្ឍ របស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ កន្លងមក និងការយកចិត្តទុកដាក់អភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើន។ ជាពិសេសបន្ថែមទៀត លោកសុខ លូ តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ៕SRP