លោកឃុនថាវង្ស ផងផាន់ «ម្ចាស់បុរីKPម៉នដានី» ទទួលគោរមងារ ជាឧកញ៉ា

លោកឃុនថាវង្ស ផងផាន់ «ម្ចាស់បុរីKPម៉នដានី» ទទួលគោរមងារ ជាឧកញ៉ា

ភ្នំពេញ៖លោក ឃុនថាវង្ស ផងផាន់ «ម្ចាស់បុរី KP ម៉ន ដានី» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម។

ការទទួលបានគោរមងារ របស់លោកត្រូវបានធ្វើឡើងតាមសំណើរ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឃុនថាវង្ស ផងផាន់ បានបរិច្ចាគធនធានផ្ទាល់ខ្លួន អស់ថវិការជាង៥៣ម៉ឺនដុល្លាអាមេរិក ដើម្បីជួយកសាងផ្លូវបេតុងជាច្រើនខ្សែ និងប្រព័ន្ធលូនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការចូលរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានី ក្រុមហ៊ុន បុរី ម៉ន ដានី ក៏បានឧបត្ថម្ភថវិការយ៉ាងច្រើនទៀត ជួយដល់ការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ។

បុរី KP ម៉ន ដានី ជាបុរីអភិវឌ្ឍ លំនៅដ្ឋានស្អាត ឈានមុខគេនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោលសង់តាមរចនាបថបែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ៕SRP