ក្រឡាប់រថយន្ត នៅខេត្តសៀមរាប បណ្ដាលឲ្យស្លាប់៧នាក់ របួស៥នាក់

ក្រឡាប់រថយន្ត នៅខេត្តសៀមរាប បណ្ដាលឲ្យស្លាប់៧នាក់ របួស៥នាក់

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់និង៥នាក់រងរបួសដោយសារការក្រឡាប់រថយន្តបង្ករដោយខ្លួនឯង។ ហេតុការណ៍បានកើតឡើងនៅម៉ោងថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង០២និង៤០នាទី ព្រឹកនៅផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ  246~247  ភូមិ ស្ពានត្នោត១ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានរាយការណ៍ថារថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ  កំពង់ចាម  ២A៨៤៦៩ បើកបរដោយ  ជនជាតិខ្មែរ  មិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នករួមដំណើរជនជាតិ វៀតណាម១១នាក់  ប្រុស ០៦នាក់ស្រី០៥នាក់។ ករណីនេះបណ្តាល អោយស្លាប់ មនុស្ស ០៧នាក់  ស្រី០៣នាក់ នឹងរបួសស្រាល០៥នាក់។ នេះបើយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុ បឋម អ្នកបើកបរ  អាចក្នុងស្ថានភាព  ងងុយដេក និង មានល្បឿនលឿន។ ពាក់ព័ន្ធករណីសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP