នគរបាលក្រុងបាត់ដំបង ចាប់ខ្លួនបុរស ២នាក់ ករណីឆរបោកយកម៉ូតូ

ខេត្តបាត់ដំបង៖នគរបាលក្រុងបាត់ដំបងបានចាប់ខ្លួនបុរស ២នាក់ករពីឆបោកយកម៉ូតូ។

ការឃាត់ខ្លួននៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ម្សិលមិញ ស្ថិតនៅក្រុងបាត់ដំបង។ ចំណែកករណីឆបោកយកម៉ូតូពីជនរងគ្រោះនៅចំណុច ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនរងគ្រោះឈ្មោះ ជុំ វិចិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងនៅព្រឹកនេះ ថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី សាតគឹមសានស្នងការខេត្តនិងមានការសម្របសម្រួលនិតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ភ្លាមៗ។
ជនសង្ស័យ៖
១ឈ្មោះ ឈួន តុលា អាយុ២០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២ឈ្មោះ ឈួន ថុនា អាយុ១៧ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនះក្រុង បាត់ដំបង។

អធិការបានបញ្ជាក់ថាក្រោយពីសាកសួរជនសង្ស័យ បានសារភាពថាពួកខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាងរួមមាន៖
ម៉ូតូ០១គ្រឿងម៉ាកហុងដាសេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AI 1106
ដែលមានលេខតួលេខម៉ាសុីន NDI25ME560408។
ជនសង្ស័យទំាងពីរនាក់បងប្អូនខាងលើធ្លាប់ជាប់គុកពាក់ករណីហិង្សាមានស្ថានទម្ងន់ទោសផងដែរ។

បច្ចុប្បន្ននគរបាលកសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕SRPដោយប៊ុន ថេត