ខេត្តកំពង់ធំ៖ប៉ូលិសខេត្តកំពង់ធំបានចាប់ចោរចំនួនពីរនាក់ ក្នុងចំណោមបីនាក់ ករណីប្រើដាវកាប់ប្លន់យកម៉ូតូមិត្តភ័ក្រ។
សមត្ថកិច្ចបានថ្លែងថាហេតុការណ៍បានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបន្តថាបន្ទាប់ពីបានធ្វើសកម្មភាពប្លន់រួចជនសង្ស័យមានគ្នា៣នាក់នាំគ្នេជិះម៉ូតូគេចខ្លួនបាត់អស់។
បើតាមសមត្ថកិច្ចថាក្រោយបានទទួលបានព័ត៌មានករណី
នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ទិត្យ សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញសហការជាមួយអធិការក្រុងស្ទឹងសែន ធ្វើការស្រាវជ្រាវចាប់មុខសញ្ញាបានចំនួន០២នាក់។
ទី១ឈ្មោះ ផាន់នី ចំរេីន ភេទប្រុស អាយុ១៦ឆ្នាំ ចាប់ខ្លួនបាននៅភូមិប្រាសាទ ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
២ឈ្មោះរ៉ា ឆដា ភេទប្រុស អាយុ១៥ឆ្នាំ ចាប់ខ្លួនបាននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែកឈ្មោះ ជា មេសា ហៅ(ម៉ម) ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិសំរោង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
បានរត់គេចខ្លួនបាត់។
សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់៕SRP

