ពលរដ្ឋសុំអង្វរ ដល់អាជ្ញាធរជាតិអប្សរា បន្ថយដៃ ការរុះរើផ្ទះពួកគាត់

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់គ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មួយចំនួនបានបានស្នើសុំអង្វរដល់អង្គភាពអាជ្ញាធរជាតិអប្សរា មេត្តាជួយបន្ថយដៃ ក្នុងការរុះរើលំនៅឋានរបស់ពួកគាត់ផង។ ដោយហេតុថាពួកគាត់បានកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងចំពោះការរស់នៅ ជាពិសេសក្នុងវិបត្តិកូវីដ១៩នេះ។

ពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា«ពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអាជ្ញាធរជាតិអប្សរា ដែលបានចុះរុះរើផ្ទះរបស់ពួកគាត់ បន្ទាប់ពីបានសាងសង់រួច ឬកំពុងសាងសង់ នៅលើដីកំណើត របស់ខ្លួន ដែលបានរស់នៅជាយូណាស់មកហើយ ដោយពួកគាត់សុំការយោគយល់ពីអាជ្ញាធរជាតិអប្សរានឹងសុំអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលផង ដើម្បីឲ្យពួកគាត់មានផ្ទះជ្រកកោនបានសមរម្សនឹងគេ»

ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានឲ្យដឹងថា«ពួកគាត់មានការខកចិត្តយ៉ាងខ្លាំងពីហេតុការណ៍កម្លាំងរបស់អាជ្ញាធរជាតិអប្សរា ដែលបានចុះទៅ វាយកម្ទេសផ្ទះពួកគាត់ចោល។

ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានទទូចស្នើសុំអាជ្ញាធរជាតិអប្សារ បញ្ឈប់ការរុះរើផ្ទះសំបែងរបស់ពួកគាត់បន្តទៀតទៅ។ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា៖សម្លេង«

»លោកឡុង កុសល បានបញ្ជាក់ប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថា៖សម្លេង