ខេត្តព្រៃវែង៖កម្លាំងរាជអាវុធហត្ថស្រុកពាមរក៍ បានចាប់ចោរវ័យក្មេង៤នាក់ពាក់ព័ន្ធករណីលួច។
ការឃាត់ខ្លួននេះធ្វើឡើង នៅចំណុចភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២០។
ជនសង្ស័យទី១ឈ្មោះ អ៊ុក ណារើន ភេទប្រុស អាយុ១៨ឆ្ន្នាំ រស់នៅភូមិ អ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។
២ឈ្មោះអ៊ុក ណារ៉ុង ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិ អ្នកលឿង ឃុំ អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។
៣ឈ្មោះ អយ មុី ប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។
៤ឈ្មោះ អយ ហេវ ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិ០៦ ឃុំ ព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន៖ នាឡិកាដៃចំនួន០៥គ្រឿងស្ពីកឃ័រ ចំនួន០៤.កាបូបដៃដាក់លុយ ចំនួន០២ និងជាសម្ភារ ដែលជនសង្ស័យលួចបាន។
សូមរំលឹកថាហេតុការណ៍ លួច គាស់តូបបានកើតនៅយប់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារអ្នកលឿងស្ថិតក្នុងភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។
ជនរងគ្រោះជាម្ចាស់ តូប ឈ្មោះកែវ សុីណាតភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិ០៤ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះឈ្មោះ អយ មុី ប្រុស អាយុ១៣ឆ្នាំ និងឈ្មោះ អយ ហេវ ភេទប្រុសអាយុ១១ឆ្នាំ ដោយមានការអនុញ្ញាតពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង សមត្ថកិច្ចបានធ្វើការអប់រំនិងប្រគល់ទៅ អោយអាណាព្យាបាល របស់ពួកគេវិញ ដោយសារពួកគេគឺជាអនិតិជន ដែលមានអាយុក្រោម១៤ឆ្នាំ។ចំណែក០២នាក់ទៀត ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕SRP

