អភិបាលខេត្តសៀមរាប ប្រាប់ពលរដ្ឋឲ្យបង្កើនប្រុងប្រយ័ត្នចំពោះការប្រឈមជំនន់ទឹកភ្លៀង

អភិបាលខេត្តសៀមរាប ប្រាប់ពលរដ្ឋឲ្យបង្កើនប្រុងប្រយ័ត្នចំពោះការប្រឈមជំនន់ទឹកភ្លៀង

ខេត្តសៀមរាប៖លោក ទា សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសបងប្អូនដែលរស់នៅក្បែរទំនប់ ស្ទឹង អូរ ប្រឡាយ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះទឹកជំនន់ ដោយថែរក្សាកូន ចៅ បងប្អូន កុំឲ្យទៅលេងទឹក ឬទៅណាឆ្ងាយ ព្រោះព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដែលនឹងធ្វើឲ្យខេត្តយើងអាចនឹងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ អភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕SRP