ខេត្តសៀមរាប ត្រៀមរៀបចំពិព័រណ៍ផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០

ខេត្តសៀមរាប៖ខេត្តសៀមរាបនឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០។
នេះបើយោងតាមកិច្ចប្រជុំរវាងលោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាក់ ណេរ៉ុន អភិបាល រងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។
កិច្ចប្រជុំនេះក៏បានផ្ដោតសំខាន់លើដំណើរការរៀបចំ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០ សម្រាប់ត្រៀមរៀបចំ ពិព័ណ៍ ផលិតផល ខ្មែរ ជួយសម្រួលដល់ចរន្តទីផ្សារជូនកសិករ ផលិតករ សេវាករ និងសហ គ្រាសខ្នាតតូច និងមធ្យម ក្នុងខេត្ត សៀម រាប ដែលនឹងគ្រោងរៀបចំនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។

កម្មវិធីនេះនឹងអនុវត្តនូវវិធានការ របស់ក្រសួង សុខាភិបាល ដោយប្រកាន់ខ្ជាប់ និងមានសម្ភារ វាស់កម្តៅ ជែល និងអាល់ កុលលាងដៃ ក្នុងកម្ម វិធីពិព័រណ៍ផងដែរ៕SRP