អភិបាលខេត្តកំពង់ធំ៖ ស្ថានភាពទឹកតាមដងស្ទឹងសែន នៅមិនទាន់ ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះបានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន និងទីទួលសុវត្ថិភាពនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីត្រៀមរៀបចំបង្ការសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ឲ្យបានទាន់ពេលវេលា។
អភិបាលខេត្ត លោកសុខ លូ បានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពទឹកមិនទាន់ដល់កម្រិតកម្ពស់ប្រកាសអាសន្ននៅឡើយទេ។ ជាមួយគ្នានេះក្បាលខេត្តកំពង់ធំ បានសូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមបណ្តោយដងស្ទឹងសែន សូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅបណ្តាថ្ងៃខាងមុខនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា៕SRP