ខេត្តកំពង់ធំ៖ដោយសារតែឥទ្ធិពលសុរា បានធ្វើឲ្យកូនស្រីម្នាក់ហ៊ានលើកដៃ វាយសម្លាប់ឪពុកបង្កើតរបស់ខ្លួននិងដំបងឈើបណ្ដាលឲ្យ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រហូតដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ទើបមានការភ្ញាក់ផ្អើល។
ជនរងគ្រោះឈ្មោះ លឹម លន់ ភេទប្រុសអាយុ៧៨ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។
ចំណែកជនសង្ស័យមានឈ្មោះ លន់ សារឹម ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា មានប្តីឈ្មោះ នៀវ សារ៉េត អាយុ៣២ឆ្នាំ មានកូនម្នាក់ភេទប្រុស ទើបមានអាយុ៤ឆ្នាំប៉ុណ្ណោះ។
បើតាមសមត្ថកិច្ចបានលើកឡើងថាករណីនេះគឺកូនស្រីបង្កើតស្រវឹងស្រា ហើយឪពុកបានស្តីបន្ទោសបន្តិចបន្ទួច ក៏ខឹងកើតជារឿងតែម្ដង។
ក្រោយត្រួតពិនិត្យសមត្ថកិច្ចបានប្រគល់
សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកជនបង្កត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕SRPអ៊ុង សំអាត