ខេត្តព្រះវិហារ៖តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២០ បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាប្រចាំឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ១ចាស់ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។ ពិធីក៏មានការចូលរួមពីលោក ស៊ូ សិរី អភិបាលរងខេត្ត ព្រះវិហារ ប្រតិភូអមដំណើរ មេបញ្ជាការ មេបញ្ជាការរង ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរអង្គភាពកងកម្លាំងសិក្ខាកាមជាច្រើនរូបទៀត។
តាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានឲ្យដឹងថា តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះឲ្យយោធភូមិភាគទី៤ រួមជាមួយការិយាល័យហ្វឹកហ្វឺន និងបណ្ដាស្ថាប័នពាក់ព័ន្ធបានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធាឆ្នាំ២០២០
ដោយវគ្គនេះមានរយៈពេល៩១ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១
ដោយមានសមាសភាពចូលរួមហ្វឹកហ្វឺនសរុបចំនួន១១០នាក់
ក្នុងនោះគណកម្មការគ្រប់គ្រងវគ្គមានចំនួន១២នាក់ យោធាចារ្យ ៨នាក់ និងកម្មសិក្សាការីចំនួន៩០នាក់ ក្នុងនោះស្រី៣នាក់ មកពីតំបន់ប្រតិបត្តិការសឹករង៨ក្រុង/ស្រុក ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ លោក ស៊ូ សិរី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមេបញ្ជាការសឹករងខេត្តព្រះវិហារ ពិសេសលោក មេបញ្ជាការភូមិភាគទី៤ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺននេះឡើងពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកសាងធនធានមនុស្សក្នុងកងយោធពលខេមរៈភូមិន្ទដើម្បីពង្រឹងនិងពង្រីកនូវសមត្ថភាពដល់សិក្ខាកាមឲ្យបានយល់ច្បាស់នូវយុទ្ធវិធីនិងជំនាញច្បាស់លាស់ពិតប្រាកដដើម្បីយកទៅអនុវត្តន៍ក្នុងការបំពេញភារកិច្ចក្នុងបេសកម្មការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិនៅក្នុងប្រទេស របស់យើង៕SRP
តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បើកវគ្គហ្វឹកហ្វឺនពង្រឹងយោធា ប្រចាំឆ្នាំ២០២០