ខេត្តសៀមរាប៖កូនប្ញស្សីពូជសាំងម៉ុន (Dendrocalamus sp.)ចំនួន២០០០ដើម ត្រូវបានចែកជូនសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ ដោយសហគមន៍នីមួយៗទទួលបានកូនឫស្សីចំនួន ១ពាន់ដើម។
ពិធីចែកនេះធ្វើនៅល្ងាចថ្ងៃសៅរ៍ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិថ្នល់ដាច់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមវត្តមានលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមលោក គង់ ប៉ុនលួស អនុប្រធានគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ បានឲ្យដឹងថាសហគមន៍បានបង្កើតនៅឆ្នាំ១៩៩៩ មានផ្ទៃដី១០២២ ហ.ត និងមានសមាជិក ៤៩នាក់។
រដ្ឋមន្ត្រីកសិកម្មបានថ្លែងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហ ការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសរៀបចំពិធីចែក និងដាំឫស្សី ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ។
ដើម្បីរក្សាបាននូវនិរន្តរភាពនៃការ គ្រប់គ្រងសហគមន៍ព្រៃឈើ និរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផងដែរ៕SRP