ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា នៅយប់ថ្ងៃទី 10 ខែតុលាឆ្នាំ 2020 នេះ បានឲ្យដឹងតាមរយៈទំព័រ page facebook ផ្លូវការរបស់លោកអភិបាលខេត្តថា៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តសៀមរាបយើង រងនៅសម្ពាធទាប (ITCZ) និងសម្ពាធទាប (Active Low) ដែលនឹងធ្វើឲ្យខេត្តយើងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ផងដែរ។
ជាមួយគ្នានេះ អភិបាលខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសបងប្អូនដែលរស់នៅក្បែរស្ទឹង អូរ ប្រឡាយ សូមមានការបង្កើនការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះទឹកជំនន់ ដោយថែរក្សាកូន ចៅ បងប្អូន កុំឲ្យទៅលេងទឹក ឬទៅណាឆ្ងាយ។ ជាមួយគ្នានេះសូមអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទត្រៀមលក្ខណៈឲ្យរួចរាល់ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង ក្នុងករណីបើមានគ្រោះទឹកជំនន់៕SRP
លោកទៀ សីហា៖ ខេត្តសៀមរាបយើង រងនៅសម្ពាធទាប នឹងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ផងដែរ