ស្រុក​ស្ទឹងត្រង់​ រងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឲ្យខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន

ស្រុក​ស្ទឹងត្រង់​ រងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឲ្យខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន

ខេត្តកំពង់ចាម​៖ក្នុង​អំឡុងពេលប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលគន្លងសម្ពាធទាបនៅឡើយ នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ​ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ក៏បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង​ផងដែរ​ ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ លោក ទុន ណេត អភិបាល​ស្រុក​ស្ទឹងត្រង់​ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ចុះពិនិត្យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងដំណាំកសិកម្ម រួមមានៈ- ដាច់ផ្លូវនៅទឹកជប់នៅភូមិខ្ទួយ៤ និងភូមិប្រទង ព្រមទាំងហូរដាច់លូកាត់ផ្លូវចំនួន៧កង់ នៅភូមិបិតធ្នូ​ ស្ថិត​នៅ​ក្នុង​ឃុំអូរម្លូ ។ ខូចខាចហូរច្រោះបាក់របងសាលាបឋមសិក្សាដងក្តារប្រមាណ៣០ម៉ែត ។ ប្រេះផ្លូវកៅស៊ូ ត្រង់ចំណុចមុខព្រះអង្គគុហ៍ ស្ថិតភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា​។
រងរបួសស្រាលមនុស្ស០១ និងហូរបាត់ម៉ូតូ១។ ក្នុង​នោះស្រូវប្រាំងចំនួន៣៦១ហិកតា កំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅ​ភូមិមាឃ១ មាឃ២ ភូមិ​ត្នោតតាសាយ និង​ភូមិ​ទួលពោធិ៍ ស្ថិត​នៅ​ក្នុង​ឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​៕SRP