ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងសៀមរាបដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងសៀមរាប ដោយសារជំនន់ទឹកភ្លៀង។
អភិបាលខេត្តចុះការពិនិត្យនេះ ដើម្បីត្រៀមបង្ការ និងពិនិត្យលទ្ធភាពបច្ចេកទេសបើកបន្ធូរសភាពទឹកស្ទឹងសៀមរាប មិនឲ្យជន់លិចដោយសារជំនន់ទឹកភ្លៀង។
ទន្ទឹមនឹងនេះ អភិបាលខេត្ត ក៏បានត្រៀមឱ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរអប្សរា បើកទ្វារទឹកមួយចំនួន ដើម្បីបន្ថយបរិមាណទឹកស្ទឹងផងដែរ៕SRP
អភិបាលខេត្តសៀមរាបចុះពិនិត្យស្ថានភាព ទឹកស្ទឹងសៀមរាបដើម្បីបញ្ចៀសការ ជន់លិចដោយជំនន់ទឹកភ្លៀង