ពលរដ្ឋក្នុងសង្កាត់ជ្រាវ ៤០០គ្រួសារ ទទួលបានអំណោយពីព្រះចៅអធិការវត្តព្រិន្ទ

ខេត្តសៀមរាប៖ពលរដ្ឋ៤០០គ្រួសារ រស់នៅក្នុងសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ទទួលបានអំណោយពីព្រះគ្រូគុណ្ណវឌ្ឍោ សន សារិទ្ធ ជាទីឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្ដេចសង្ឃរាជ ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ។

ពិធីនេះធ្វើនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

ពលរដ្ឋដែលមកទទួលបានអំណោយនេះដោយសារមានការខ្វះខាត ក្នុងវិបត្តិកូវីត១៩ មានចំនួន៧ភូមិក្នុងសង្កាត់ជ្រាវ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ សារ៉ុង១ ក្រណាត់សរ១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ៕SRP