អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស៤នាក់ ករណីគ្រឿងញៀន

0

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះធ្វើនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី ០២ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំកម្លាំងការិយាល័យគ្រឿងញៀនខេត្តដោយលោក វសេនីយ៍ត្រី ធាវ ច័ន្ទ តារា នាយការិយាល័យ។

ជនសង្ស័យ១.ឈ្មោះខែក ហូនី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

២.ឈ្មោះ ម៉ឹក សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៣.ឈ្មោះរ៉េត ភារិទ្ធ ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរជាងផ្សារដែក រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៤.ឈ្មោះមិក នឿយ ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរ ជាងដែក រស់នៅភូមិស្វាយដង្កំ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-ថ្នាំញៀនម្សៅក្រាមព៍ណសថ្លាចំនួន ៤កញ្ចប់ទម្ងន់៤.១៨ ក្រាម ។

– ទូរស័ព្ទដៃចំនួន០៤គ្រឿងនិង។

– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ គ្រឿង ។

*ធ្វើតេស្តទឹកនោមចំនួន០៤ នាក់ប្រុស ០៣ នាក់ ស្រី០១ នាក់( វិជ្ជមានចំនួន ៣នាក់ ប្រុស) ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី៕SR