ខេត្តព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ០២ ខែតុលាឆ្នាំនេះបានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរព័ត៌មានខេត្ត ព្រះវិហារ ក្រោមវត្តមាន លោកជំទាវ ចឹកហេង អភិបាលរងខេត្ត។
បើតាមភ្នាក់ងារសៀមរាបប៉ុស្តិ៍បានរាយការណ៍ថាកម្មវិធីសំណេះសំណាលនេះដើម្បីបង្កើតភាពស្និទស្នាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ដែលបានចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ សមិទ្ធផលនានាក្នុងពេលកន្លងមក។ កិច្ចប្រជុំនេះក៏បានបើកឱកាសឲ្យអ្នកសារព័ត៌មានបានចេញមតិយោបល់ ដើម្បីស្ថាបនាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ជំទាវ ចឹក ហេង បានសូមណូមពរ ដល់អ្នកសារព័ត៌មានទាំងអស់បន្តធ្វើការតាមជំនាញដែលមាន នឹង កាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន នឹងតាមប្រសាស របស់សម្តេច តេជោ ហ៊ុនសែន ថា កុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត៕SRP

