ខេត្តសៀមរាប៖មានការកត់សម្គាល់ឃើញថាសត្វគោជាច្រើនក្បាលបានមកកម្សាន្តនៅផ្លូវ ៦០ ម៉ែត្រជាពិសេស
នៅរង្វង់មូលតែម្ដង។ ទីតាំងផ្លូវ ៦០ ម៉ែត្រស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវនិងតំបន់ចំណុចនេះគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
យោងតាមភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថានៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថាបានឃើញសត្វគោមួយចំនួនគ្មានការចង ឬ ក៏មានការទទួលខុសត្រូវពីម្ចាស់គោនោះឡើយ។ ជារៀងរាល់ថ្ងៃ ដោយបណ្ដោយឲ្យសត្វគោដើរឆ្លងផ្លូវគ្រប់ទីកន្លែងនៅក្បែរសាលាខេត្តឬផ្លូវ៦០ម៉ែត្រ និងបានស៊ីស្មៅដែលអាជ្ញាធរបានដាំលំអផងដែរ។
ករណីនេះអាជ្ញាធរដែលគ្រប់គ្រងតំបន់ខាងលើហាក់បីមិនចាប់អារម្មណ៍ឡើយ។ ទោះយ៉ាងណាប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរដែលមានការពាក់ព័ន្ធជួយមានវិធានការរឿងផង៕SRP

