ស្រ្តីម្នាក់រថយន្តបុកស្លាប់ នៅស្រុកទ្រាំង សមត្ថកិច្ច កំពុងតែស្រាវជ្រាវ រកសាច់ញ្ញាតិ

0

ខេត្តតាកែវ៖ស្រ្តីម្នាក់ត្រូវបានរថយន្តបុកស្លាប់ ខណ:ពេលដែលកំពុងដើរ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីវេលាម៉ោង១៩នឹង៤០នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងអ្នកថ្មើរជើង នឹងរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូមែត្រលេខ,៩៥,៩៦ ស្ថិតនៅក្នុងភូមិយល់ចេក ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដែលបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង មិនស្គាល់ស្លាខលេខ បានបើកមកពីទិសខាងត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ បានបុកស្រ្តីម្នាក់ ដែលកំកពុងតែដើរ តាមបណ្តោយផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែង។ បន្ទាប់ពីបានបង្ករហេតុរថយន្តបាន បន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល។ ចំណែកសាកសពស្រ្តីរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ពេលនេះសាកសព ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំង រក្សាទុកនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រកសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP