យុវជនម្នាក់លង់ទឹកស្លាប់នៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ ស្ថិតក្នុង ភូមិ ស្រែ ជី ពៅ ឃុំ មានជ័យ ស្រុក សំឡូត ។

ជន រងគ្រោះ ឈ្មោះ យឿ ត ម៉េងហួរ អាយុ១៧ឆ្នាំនៅភូមិឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចស្រុកបានដកស្រង់សម្តីរបស់ក្រុមគ្រួសារ មក បញ្ជាក់ថា កូន គាត់ បាន ចុះ ហែល លេង នៅ កន្លែង ទឹក ជ្រៅ ដោយ គ្មាន អាវ សម្រាប់ ពាក់ ការពារ នោះទេ ហើយទឹកកួចខ្លាំងផង ទើបបណ្ដាលឱ្យលង់ស្លាប់តែម្ដង។

បើតាមប្រភពបានឲ្យដឹងថា នៅ កន្លែង ដែលមាន ទឹក ជ្រៅ នៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយត្រូវ បានម្ចាស់ ដាក់ ស្លាក សញ្ញា ដើម្បីហាមឃាត់ដែរ។ ប៉ុន្តែ មាន អ្នកខ្លះ អាង ថា ខ្លួន ចេះ ហែល ទឹក មិន ព្រម ពាក់ អាវ ការពារ ហើយមិនគោរពតាមការណែនាំដែរ ដោយមានមនុស្សច្រើនទើបម្ចាស់មិនអាចមើល អស់ ។
សាកសព ត្រូវបាន ក្រុមគ្រួសារ ដឹកយក ទៅធ្វើ បុណ្យ នៅ លំនៅស្ថាន វិញ ៕SRP