សកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រះវិហារ ចូលខេត្តកំពង់ធំ ដូចហែកឋិន

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកក្នុងខេត្តកំពង់ធំបានកំពុងកើតមានដូចហែកឋិន ខណ:អាជ្ញាធរជំនាញពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់បណ្ដោឲ្យឈ្មួញដឹកជញ្ជូនតាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បន្តថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបែបនេះនៅតាមផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូមួយចំនួននៅក្នុងខេត្តកំពង់ធំ ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធណាចេញមុខបង្ក្រាបនោះទេ។ ប្រការដែលឈ្មួញអាចដឹកជញ្ជូនឈើបានដោយរលូនគ្មានការបង្ក្រាបយ៉ាងដូច្នេះត្រូវបានគេសង្ស័យថាមន្ត្រីជំនាញពាក់ព័ន្ធទទួលបានផលប្រយោជ៏តាមរបៀបពុករលួយ។

សូមជម្រាបថាសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញចេញពីទឹកដីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំ គឺភាគច្រើនក្រុមឈ្មួញាបានប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងក្នុងការដឹកជញ្ជូន ដោយពួកគេធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃតែម្ដង៕SRP