លួចបានហើយ តែរត់មិនរួចពីដៃ ប៉ូលិស ក្រុងសៀមរាប

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ឈ្មោះសឿម វឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបាន
កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ សហការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ពាក់ព័ន្ធអំពេីលួចទូរស័ព្ទ។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានអះអាងថានៅថ្ងៃទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០ម៉ោង​ ៤:០០នាទី​ទាបភ្លឺ​ ស្ថិតនៅចំណុចភោជនីយដ្ឋានស៊ុបម្រះក្រោយស្តាតចាស់​ ក្នុងភូមិ​សាលាកន្សែង​ សង្កាត់​ ស្វាយដង្គំ​ ក្រុង​សៀមរាប​ ជនសង្ស័យបានលួចយកទូរស័ព្ទដៃ០៣គគ្រឿងមានម៉ាក៖
១-ZTEលេខ​ ០៩៦៦៧៣១៥២៥ ពណ៌ខ្មៅ
២-Vivoលេខ​ ០៩៧​ ៣៩៥២៨៣៤​ពណ៌ទឹកប៊ិចក្រម៉ៅ
៣-Iphone 6 plusលេខ០៩៧៦៩១៧៤២២ពណ៌ទឹកមាស​ របស់ជនរងគ្រោះឈ្មោះ​ ឡោម​ ឡី​ ភេទ​ ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​បុគ្គលិកស៊ុបម្រះស្នាក់នៅកន្លែងកេីតហេតុខាងលេី។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថា
ក្នុងពេលជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះភ្ញាក់ទាន់ ក៏រាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍ នឹងឃាត់ខ្លួនបានភ្លាមៗ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ចំណែកវត្ថុតាងទូរស័ព្ទ បានប្រគល់ឲ្យទៅជនរងគ្រោះជាម្ចាស់វិញ៕SRP