ពលរដ្ឋប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះប្រភេទ៣៨១ មួយគ្រាប់ខាងលិច ប្រាសាទគោកចក

ខេត្តសៀមរាប៖នគរបាលរដ្ឋបាលប៉ុស្តិ៍ សង្កាត់គោកចកបានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោកចក សហការជាមួយមន្ត្រីCMAC នៅថ្ងៃច័ន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹកនេះ បានចុះទៅយកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៣៨១(សាវ៉េនធីណៃ) មួយគ្រាប់។

ទីតាំងមានគ្រាប់មិនទាន់ផ្ទុះប្រភេទ ៣៨១(សាវ៉េនធីណៃ)នៅចំណុចទួលខាងលិច ប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

មន្ត្រីនគរបាលប៉ុស្តិ៍គោកចកបានបន្តថា ការចុះទៅត្រួតពិនិត្យនិងយកគ្រាប់ចេញពីទីតាំងខាងលើបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ។

មន្ត្រីនគរបាលបញ្ជាក់ថាក្រោយកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញពិតជាមានកាកសំណល់សង្គ្រាមគ្រាប់មិនទាន់ផ្ទុះ រួចក៏បានដាក់សញ្ញាសំគាល់ និងហាមប្រាមប្រជាពលរដ្ឋ កុំអោយមក
ក្បែរផងដែរ៕SRP