រថយន្តCRV បុករះរថយន្ត៣គ្រឿង នៅក្បែរស្ពាននាគ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាកCRV បានបុករះរថយន្ត៣គ្រឿងផ្សេងទៀត នៅក្បែរស្ពាននាគ បណ្ដាលឲ្យរបួសមនុស្សម្នាក់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០២០នៅលេីផ្លូវ វិវិបុលបញ្ញាសុខអាន ក្បែរស្ពាននាគ(៦០ម៉ែត្រ)ស្ថិតក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាង​រថយន្ត​និងរថយន្ត​ ចំនួន០៤គ្រឿង បង្កឡេីង ដោយ​រថយន្ត​ម៉ាកCRV បណ្តាល​អោយខូចខាតរថយន្ត​ស្រាល​ទាំងគ្រឿង និងមានអ្នករបួសស្រាលម្នាក់ភេទស្រីផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តស៊ីអរវីបានបើកបរពីទិសខាងកើតទៅលិចក្នុងស្ថានភាពស្រវឹងក៏បានទៅបុករថយន្ដ ០៣គ្រឿងទៀតដែលបើកបរមកពីទិសខាងលិចទៅកើត។ ក្នុងចំណោមរថយន្តរងគ្រោះទាំង០៣គ្រឿងមាន
រថយន្តពីរគ្រឿងពាក់ស្លាកលេខ ខេមរៈភូមិន្ទ។ ទោះយ៉ាងណាសមត្ថកិច្ចនគរបាលមិនបានបញ្ជាក់លម្អិតចំពោះហេតុការណ៍នេះទេ ដោយបញ្ជាក់ថាករណីនេះមានការប៉ះបន្តិចបន្តួចប៉ុណ្ណោះហើយភាគីទាំងអស់ក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង៕SRP