លោក ឌី វិជ្ជា នាំយកអំណោយ សម្តេចតេជោនិងភរិយា ប្រគល់ជូនពលរដ្ឋប្រកបរបរ នៅទីលានចាក់សំរាមដង្កោ

ភ្នំពេញ៖លោកឌី វិជ្ជានៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលព្រម ទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់បងប្អូនដែលប្រកបមុខរបររើសអេតចាយចំនួន៣៩៤ គ្រួសារ ក្នុងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ក្នុងឱកាសនោះលោក ឌី វិជ្ជា បានក្រើនរំលឹកឱ្យបងប្អូនបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ពិសេសក្នុងរដូវបុណ្យភ្ជុំនេះ។ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។ លោក បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋជំរុញកូនតូចៗឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង និងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយលើសពី នេះអំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមាន៖

១-អង្ករ៥០គីឡូក្រាម

២-មី២កេសតូច

៣-ទឹកត្រី១យួរ

៤-ទឹកសុីអុីវ១យួរ

៥-ត្រីខកំប៉ុង១យួរ

៦-ទឹកដោះគោខាប់២កំប៉ុង

៧-នំផ្អែម១ធុង

៨-ថ្នាំពេទ្យ២ប្រអប់

៩-សាប៊ូ៦ដុំ

១០-ថវិកាចំនួន ១០០,០០០រៀល៕SRP