ខេត្តសៀមរាប៖អាជ្ញាធរបានរាយការណ៍ថាកូនឈើចំនួន១៥០០ដើម ត្រូវបានដាំនៅប្រាសាទបន្ទាយក្តី នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្ត។
សូមជម្រាបថាការដាំកូនឈើនេះ សហការរៀបចំដោយ អាជ្ញាធរ រដ្ឋបាលខេត្តសៀមរាប និងធនាគារ សុីអាយអឹមប៊ី ភីអិលស៊ី ” CIMB ” និងជាខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការធ្វើប្រតិបត្តិការរបស់CIMB Bank នៅប្រទេសកម្ពុជា។ បើតាមអាជ្ញាធរដាំការកូនឈើនេះ ក្រោមប្រធានបទ ” យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌ មនុស្សជាតិ “។កូនឈើទាំងនោះរួមមាន៖គ្រញូង, ធ្នង់, បេង, នាងនួន, ឈើទាល, ស្រឡៅ, ពពេល និងសុក្រម៕SRP