គយច្រកដូនរ័ត្ន បើកដៃឲ្យ ឈ្មួញនាំចេញធ្យូង ទៅស្រុកយួន តាមអំពើចិត្ត

គយច្រកដូនរ័ត្ន បើកដៃឲ្យ ឈ្មួញនាំចេញធ្យូង ទៅស្រុកយួន តាមអំពើចិត្ត

ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាគយច្រកដូនរ័ត្ន បានកំពុងគុបគិតគ្នា បើកដៃឲ្យ ឈ្មួញដឹកជញ្ជូនធ្យូង យកទៅលក់នៅស្រុកយួន តាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បានបន្តថាការដែលឈ្មួញអាចនាំចេញអនុផលព្រៃឈើធ្យូងនៅស្រុកខ្មែរនាំទៅស្រុកយួនបានដោយរលូនបែននោះត្រូវបានគេសង្ស័យថាមេគយ ច្រកដូនរ័ត្ន និងមន្ត្រីជំនាញពាក់ព័ន្ធ រួមគ្នាបើកដៃឲ្យ បទល្មើសទាំងនោះ ជាថ្នូរទៅនឹងផលប្រយោជន៍។ ករណីនេះបានផ្គើនទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងការហាមដាច់ខាតមិនឱ្យមាន ការនាំចេញនូវផល និងអនុផលព្រៃឈើ ទៅក្រៅប្រទេសនោះទេ។ បើទោះបីជាមានប្រមុខរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងក្ដី ក៏មេគយច្រកដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គុបគិតគ្នាជាប្រព័ន្ធក្នុងការបើកដៃអោយឈ្មួញនាំធ្យូងទៅស្រុកយួន ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីឡើយ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីគយច្រកដូនរ័ត្ន បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទ៕SRP