ខេត្តឧត្តរមានជ័យ៖ប្រកាសលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ជំនួសលោក ម៉ែន លី ផ្ទេរភារទៅជាស្នងការនគរបាលខេត្តកំពង់ធំ។
សូមបញ្ជាក់ថាពិធីនេះរៀបចំឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ៕SRP