ខេត្តព្រៃវែង៖លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បានដឹកនាំមន្ត្រីនគរបាលអន្តោរប្រវេសន៍ក្រោមឱវាទអញ្ជើញចុះពិនិត្យមើលការសាងសង់នូវអគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម) ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ដូចជាសំណង់អគារទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ដែលមានបំពាក់ទៅដោយម៉ាសុីនត្រជាក់ សម្ភារឧបករណ៍ទំនើបៗនៅតាមបន្ទប់ការិយាល័យជំនាញធ្វើការនីមួយៗអោយមានសោភ័ណភាពល្អ។
នាយឧត្តមសេនីយ៍ ក៏បានណែនាំជំរុញដល់ក្រុមហ៊ុនពន្លឿននូវការសាងសង់នេះអោយបានឆាប់រួចរាល់ ព្រោះការសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះហើយ។ បើតាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានបញ្ជាក់ថា អគារនេះគឺជាអគារត្រួតពិនិត្យបែបបទ(ច្រកចេញ-ច្រកចូល ដាច់ដោយឡែកពីគ្នា) ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែ០១ ឆ្នាំ២០២០ គម្រោងនឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២០។ ឥឡូវសាងសង់បានប្រហែល ៩០%ភាគរយហើយ៕SRP