រថយន្តSIENNAរត់តាក់ស៊ី បើកលឿន បុកជាមួយលុចស៊ិស នៅស្រុកជីក្រែង បណ្តាលអោយស្លាប់តៃកុងម្នាក់និងរបួស៥នាក់

រថយន្តSIENNAរត់តាក់ស៊ី បើកលឿន បុកជាមួយលុចស៊ិស នៅស្រុកជីក្រែង បណ្តាលអោយស្លាប់តៃកុងម្នាក់និងរបួស៥នាក់

ខេត្តសៀមរាប៖សមត្ថកិច្វស្រុកជីក្រែងបានអោយដឹងថារថយន្តSIENNA រត់តាក់ស៊ី បើកលឿន បុកជាមួយលុចស៊ិស នៅស្រុកជីក្រែង បណ្តាលអោយស្លាប់តៃកុងម្នាក់និងរបួស៥នាក់ ក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកជីក្រែងអោយដឹងរថយន្តSIENNA ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២AC – ៩៩៧១ ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច ពណ៌ទឹកមាស អ្នកបើកបរដោយឈ្មោះសួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅផ្ទះ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដឹកមនុស្ស០៦នាក់ ស្រី៥នាក់ ក្នុងទិសដៅពីទិសលិចទៅទិសកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាក LEXUS ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ ២M – ៤៣៣៤ ប្រភេទទេសចរណ៍ ពណ៌ទឹកមាសអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ ទិសដៅពីកើត លិចក្នុងល្បឿនយ៉ាងលឿនដូចគ្នា ដោយមិនបានប្រុងប្រយ័ត្នក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។
បើតាមនគរបាលថាក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ វាស់វែង និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យតែអកុសលជនរងគ្រោះឈ្មោះ សួ ភិន អ្នកបើកបររថយន្ត Toyota sienna បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ បង្អែកសៀមរាប។ ចំណែកអ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះយ៉ាងណានគរបាលមិនបានបញ្ជាក់ឈ្មោះអ្នករងរបួសឡើយ។ ដោយឡែក វត្ថុតាងពាក់ព័ន្ធ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធី។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP