រថយន្តបុកអ្នកជិះម៉ូតូពីរនាក់ស្លាប់ម្នាក់ភ្លាមៗនៅស្រុកពួក

0

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៩និង៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០៦ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣២ និង៣៣៣ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុក ពួក ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចបានបន្តថាគ្រោះថ្នាក់ចរាចរណ៍ នេះរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3A 8765 សណ្តោងស៊ឺមីរ៉ឺម៉ក ព៌ណ បៃតង ពាក់ស្លាកលេខ កំពង់ចាម 4A 0229 បើកបរដោយឈ្មោះ វន ចាន់នី ភេទប្រុសអាយុ២៤ ឆ្នាំនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរទិសដៅពីកើតទៅលិចបានបុក និងម៉ូតូ ម៉ាកហុងដាឌ្រីមផលិតឆ្នាំ2005 ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1B.0764 បើកបរដោយឈ្មោះ ទូច ពយ ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (មានមួកសុវត្ថិភាព) ស្លាប់កន្លែងកើតហេតុ។ អ្នករួមដំណើរ ឈ្មោះ រ័ត្ន សាន ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិដំណាក់ស្លាញឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប (អត់មួកសុវត្ថិភាព) របួសធ្ងន់ ក្នុងទិសដៅពីលិចទៅកើត។ ករណីបណ្ដាលឲ្យខូចខាតម៉ូតូធ្ងន់ និង រថយន្តស្រាល។

បើតាមសមត្ថកិច្ចមូលហេតុអ្នកបើកបរម៉ូតូវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួកដើម្បីរង់ចាំការដោះស្រាយ៕SRP