ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលកំពង់ធំ បានកើតមានយ៉ាងពេញបន្ទុក

ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលកំពង់ធំ បានកើតមានយ៉ាងពេញបន្ទុក

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារចូលទៅចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ធំនិងបន្តទៅលក់តាមបណ្ដាខេត្តផ្សេងៗទៀតបានកំពុងកើតមានយ៉ាងពេញពន្ទុកខណ:អាជ្ញាធរសមត្ថកិច្ចជំនាញនៃខេត្តទាំងពីរហាក់ព្យាយាមរក្សាភាពស្ងប់ស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

សេចក្ដីរាយការណ៍បានបន្តថាក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំយ៉ុង រថយន្តតាកូម៉ា រថយន្តសេរីទំនើប រថយន្តកូរ៉េ និងតាមកាឡេថង ដោយបាន ដឹកជញ្ជូនដូហែរកឋិន ចន្លោះពីម៉ោង១២យប់ ដល់ម៉ោងជិតភ្លឺ ដើម្បីបំភ័នភ្នែកសមត្ថកិច្ច តាមផ្លូវជាតិលេខ៦២ បើទោះបីជានៅតាមដងផ្លូវមានការស្នាក់ការសមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យងយ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនបានដោយរលូន។

យោងតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ឈ្មួញដែលបានដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំ ត្រូវបានគេបង្ហើបឲ្យដឹងឈ្មោះថា(ឈ្មោះ តេន)( ឈ្មោះ ហួង)( ឈ្មោះញ៉ី)(ឈ្មោះ យេន)( ឈ្មោះឌីណា)( ឈ្មោះហឿន)ឈ្មោះធី)និងឈ្មួញមួយចំនួនទៀត។ ដោយក្រុមឈ្មួញទាំងនេះពួកគេរកស៊ីដឹកជញ្ជូនឈើរាប់ឆ្នាំមកហើយ មិនដែលមានអាជ្ញាធរសមត្ថកិច្ចជំនាញណាធ្វើការបង្ក្រាបបានម្ដងឡើយ។

ទោះយ៉ាងណាពាក់ព័ន្ធករណីនេះមជ្ឍដ្ឋាននានាសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនិងចាត់វិធានការទប់ស្កាត់បង្ក្រាបការដឹកជញ្ជូនឈើដោយមានប្រសិទ្ធិភាពបំផុត៕SRP