ខេត្តកណ្ដាល៖លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបរិច្ចាគថវិការផ្ទាល់ខ្លួនបន្ថែមចំនួន ៥០,០០០ដុល្លារទៀត (ប្រាំម៉ឺន$) និងចេលលាងដៃចំនួន១០០ដប ស្ព្រេយបាញ់អាកុលចំនួន១០០ដប ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
ការប្រគល់ខាងលើក្រោមវត្តមានរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងមានការអមដំណើរជាកិត្តិយសពីសំណាក់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការនៃ ក្រសួងកិច្ចការនារី និង សប្បុរសជននានា រួមមានលោក ហុង ឃាង និងភរិយា បានឧបត្ថម្ភអង្ករចំនួន២តោន ផងដែរ។ ជាមួយគ្នានេះលោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានឧបត្ថម្ភថវិកា ចំនួន២០០០ដុល្លារ សំរាប់ជួយជួសជុលផ្លូវលំមួយខ្សែប្រវែង៤៧០ម៉ែត្រ ដែលស្ថិតនៅ ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាច់ ក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។
សូមបញ្ជាក់ថានៅល្ងាចថ្ងៃនេះ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចុះទៅសាកសួរសុខទុក្ខផ្ទាល់ដល់គ្រួសារមួយ កំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំង ដែលបានគ្រោះថ្នាក់ចរារណ៍ ដោយបានឧបត្ថម្ភ ប្រាក់ចំនួន៥០០ដុល្លារ អង្ករ៥០គីឡូ គ្រឿងបរិក្ខា ឧបភោគបរិភោគ មួយចំនួនជូនដល់ពួកគាត់ និងជនពិការ១០០ដុល្លារ ព្រមទាំង៥គ្រួសារជិតខាងផ្សេងទៀត ចំនួន២០ម៉ឺនរៀល ក្នុងមួយគ្រួសារ។ឧកញ៉ា អ៊ាន សៀវម៉ី ក៏សូមប្រសិទ្ធិពរជ័យជូនដល់ពលរដ្ឋកម្ពុជាទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ គ្រប់ក្រុមគ្រួសារ និង ចូលរួម ការពារទប់ស្កាត់ជំងឺខូវីត១៩ទាំងអស់គ្នា៕SRP