ឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ កាប់សម្លាប់គ្នា នៅមុខសណ្ឋាគារ សុខាសៀមរាបផ្លូវ៦០ម៉ែត្រ

ឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ កាប់សម្លាប់គ្នា នៅមុខសណ្ឋាគារ  សុខាសៀមរាបផ្លូវ៦០ម៉ែត្រ

ខេត្តសៀមរាប៖អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយមនុស្សពីរនាក់ធ្វើសកម្មភាពកាប់ទៅលើមនុស្សមួយក្រុមទៀតបណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតការណ៍បានឲ្យដឹងថា
ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
ជនរងគ្រោះរួមមាន៖
១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។
២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប (របួសធ្ងន់)។
៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (របួសស្រាល)។
៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះនៅពុំទាន់ដឹងមូលហេតុនៅឡើុយទេ។ ទោះយ៉ាង
សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ សើុបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថាសាកសពជនរងគ្រោះ ត្រូវបានយកត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ សឹង រិទ្ធីរ៉េត៕SRP